Song Title:អនុភាពនៃពុកមាត់
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. (ស)មើលមេឃ មេឃស្រលះភ្លឺថ្លា (ប)មើលផ្កាឃ្មុំក្រេបលំអង
(ស)បុប្ផាគឺអូនឯឃ្មុំគឺបង (ប)កែវកុំសៅហ្មងឃ្មុំបងក្រេបផ្កាតែមួយ
(ស)បើផ្ការោយ (ប)ឃ្មុំឥតព្រួយ មួយនឹងមួយមិនផ្លាស់ទេ
(ស)អូនមិនជឿសោះសម្ដីបុរសហូរដូចទន្លេ
(ប)ជឿអ្នកណាមាសមេ ឬមួយជឿគេជាងបង ។
២. (ប)ព្រលឹងកុំទាន់ខឹងពីសី ប្រណីហុចថ្ពាល់ឲ្យបង
បងសូមអង្អែល អង្អែលថើបផង ថើបមួយម៉ឺនដង
(ស)នែបង!ថយចេញឲ្យឆ្ងាយ (ប)ចេញទៅណា?
(ស) ចេញឲ្យឆ្ងាយ! (ប) ឱ!ឆោមឆាយមិនទៅទេ
ចិត្តអាក្រក់ម្ល៉េះ (ស)មិនមែនចិត្តអាក្រក់ទេ
បើចង់ថើបទាល់តែស្នេហ៍កោរពុកមាត់ចេញទៅ ។
៣. (ប)អ៊ីយ៉ាស!កោរមិនបានទេអូន
(ស)ប្រុសស្ងួនមានអ្វីលាក់បាំង?
(ប)ពុកមាត់បងនេះគឺជាកម្លាំង
តែកោរទៅអស់ខ្លាំងខ្លាចខ្មាំងសត្រូវមើលងាយ
(ស)ភរឬភូត? (ប)នែ!ឆោមឆាយបងនិយាយកាពិតច្បាស់
កុំប្រាប់អ្នកណាពីអានុភាពនេះ
ទុកពុកមាត់ពិសេសដើម្បីការពារស្នេហ៍យើង ។
ភ្លេង
៤. (ប) ឃ្លានណាស់អើ..អើយឆោមឆាយ តើបាយដាំឆ្អឹនហើយនៅ? (ស្ទួន)
(ស)ឆ្នឹនហើយឱណាប្រុសពៅ (ប)មានអ្វីខ្លះទៅ…ម្ហូបអាហារ?
(ស)មានគ្រប់សម្លរអាំងឆារ អញ្ជើញពិសារណាអ្នកប្ដីអើយ
(ប)តើមានប្រហុកតប់ទេ? (ស)ប្រុសស្នេហ៍មានដែរណាប្ដី (ស្ទួន)
(ប)អូ!ត្រូវហើយនឹងអន្លក់ស្វាយខ្ចី បេះពីព្រៃថ្មីៗ អូហ៍!ស្រក់ទឹកមាត់ច្រោក (ស្ទួន) ។