Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:អន​ហើយ​ស្រី​អន

Artist: ស៊ីន ស៊ីសាមុត

Genre: Pleng Kar

Lyric

១- បងសូមផ្តាំថាអនអើយស្រីអន សូមបើកវាំងនន ឱ្យបងឃើញភក្ត្រ
ដឹងចិត្តបងទេ ថាបងលួចស្ម័គ្រ កន្សែងស្រីប៉ាក់ បងសូមថ្នាក់ថ្នម ។

២- កន្សែងសអើយកន្សែងសសូត្រ ជ្រលក់ព្រហូត រំយោលផ្កាខ្ទុម
អូនហូតដៃឯង ល្អហើយសែនសម អូនស្រីក្រមុំ ផ្ញើមកឱ្យបង ។

បន្ទរៈ កន្សែង កន្សែងសអើយកន្សែងសូត្រស្រី កន្សែងនិស្ស័យ កន្សែងចំណង
អប់ក្លិនចំប៉ា បុប្ផាម្លិះផង លើកថើបម្តងៗ បងចង់តែយំអើយ ។

-ភ្លេង-
៣- ឱ!កន្សែងសូត្រ កន្សែងសូត្រអើយ មានតែអ្នកហើយ ជាគូឧត្តម
ឯខ្លួនម្ចាស់ឯង គេពួនសម្ងំ ទុកឱ្យខ្ញុំយំ យំលុះមរណា ។

៤- ខ្ញុំសុំប្រាប់ស្រីទោះបីខ្ញុំស្លាប់ ក៏មិនហ៊ានប្រាប់ ថាខ្ញុំស្នេហា
ព្រោះគុណស្រីអន ស្មើនឹងបុព្វតា តើឡើយនរណា ហាទៅនឹងរួច ។

បន្ទរៈ ចម្រៀង ចម្រៀងច្រៀងសូម អនអើយស្រីអន សូមបើកវាំងននផាត់ស្បៃបង្អួច
ឱ្យបងសូមទោស ដែលបងហ៊ានលួច ចងចិត្តកំហូច ថើបកន្សែងស្រីអើយ...។

English