Song Title:អង្គញ់កោយបី
Artist: ស៊ីន ស៊ីសាមុត
Genre: roamvong
Lyric
I (ប)អង្គញ់បោះទៅត្រូវកោយស្រីដាំ មើលមុខចាំណាំចិត្តចាំជោះស្រី
អង្គញ់ស្រីស្ងួន អូនដាំកោយបី បើបងឈ្នះស្រីសូមចាប់ជោះហើយ ។
II (ស)បោះត្រូវជើងរៀងមៀងមើលឲ្យច្បាស់ ដល់វេនអូនឈ្នះប្រុសកុំកន្តើយ
ត្រូវមេដំបូលជៀសមិនរួចឡើយ ចាប់បានដៃហើយជោះអោយអស់ចិត្ត ។
III (ប)ជោះត្រឹមជង្គង់បងឲ្យជោះបាន ជោះប្រាប់សន្តានគូពីព្រេងព្រឹទ្ធ
បើអូនបានជោះដូចបានស្តាល់ចិត្ត ចាំមួយជីវិត ចិត្តចាំជួបគ្នា ។
IV (ស)បើបងជោះអូន កុំជោះខ្លាំងពេកគ្រាន់ទុក្ខថ្ងៃស្អែកណាស្រស់ពំងា
ក្រោយចូលឆ្នាំថ្មីរៀបការនឹងគ្នា ប្រាប់ដាក់មីងមាចូលដណ្តឹងអូន ។