Khmer Oldies

Wat-Phnom CD # 116
កម្រងចម្រៀងជ្រើសរើសចំរុះ
អង់តូនីញ៉ែតា
Artist: ស៊ីន ស៊ីសាមុត
Writer: ស៊ីន ស៊ីសាមុត
Genre: Bolero
First Verse: អង់តូនីញ៉ែតាៗ ឱគូស្នេហាយើងបានជួបគ្នា
Lyric
១. អង់តូនីញ៉ែតា អង់តូនីញ៉ែតា
ឱ គូស្នេហា យើងបានជួបគ្នា
ក្នុងគ្រាហេមន្តរដូវ។
២. អង់តូនីញ៉ែតា អង់តូនីញ៉ែតា
យើងបានសច្ចា ថាស្នេហ៍យើងត្រូវ
កុំឲ្យហ្មងសៅសោះឡើយ។
៣. តែបងមានកម្ម មានកម្ម
ឲ្យម៉ុមព្រាត់ពីទ្រូងហើយ
ទ្រាំទៅពៅអើយ អូនអើយ
ធ្វើម្តេចឡើយព្រេងវាសនាចារមក។
៤. អង់តូនីញ៉ែតា អង់តូនីញ៉ែតា
យើងបានព្រាត់គ្នាទាំងទឹកនេត្រា
ខ្លោចផ្សាឱរារីងរៃ។
បន្ទរ ៣.
ទីបញ្ចប់ៈ ឱរារីងរៃ។ (ពីរដង)
