Song Title:ក្រមុំអោបក្អម
Artist: Wat-Phnom Orchestra
Genre:
Lyric
១. ចងពុងនឹងសារុងពុម្ពអើយ
មូលក្លំចង្កេះខ្លួនស្ដួច (យ៉េៗៗ)
ចងពុងនឹងសារុងពុម្ពអើយ
មូលក្លំចង្កេះខ្លួនស្ដួច (អីយ៉ាស់ស្រីនាងថ្ពាល់ខួច)
ងូតទឹកម្នាក់ឯងចិត្តនឹកព្រួច
ខ្លាចទឹកកួចខ្មោចទឹកទាញទៅ
ខ្លាចទឹកកួចខ្មោចទឹកទាញទៅ។
២. ទឹកគ្មានសរសៃសោះអើយ
ហែលហើយឱបក្អមជាប់ផង (យ៉េៗៗ)
ទឹកគ្មានសរសៃសោះអើយ
ហែលហើយឱបក្អមជាប់ផង (បើលង់ស្រីឱបបង)
ឱបអីប្រុសឈ្មោលមិនស្គាល់ផង
ណាអ្នកបងអញ្ជីញចេញទៅ
ណាអ្នកបងអញ្ជីញចេញទៅ។
បន្ទរ ១. ពីរដង