Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:អក្ខរា​ផ្ញើ​ទៅ​ស្រី

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. អក្ខរាសារស័ព្ទរៀបរាប់ផ្ញើទៅស្រី
ចងក្រងសម្តីចារថ្មីតាមរឿងហេតុ
បើបានអានហើយកុំបដិសេធ
សូមកែវសង្កេតសិនណា៎និមល​។

២. ស្តាប់អក្ខរាសារសម្តីថ្លៃអង្វរ
មិនមែនភូតភរវៀចវេរឧបាយកល
ពាក្យពិតឥតល្អៀងនាងកុំឆ្ងល់
មិនដូចផ្លូវខ្នល់បត់បែនបាន។

៣. ចិត្តរៀមមិនដូចភូមរាឬ
សុវណ្ណមច្ឆានិងហនុមាន
រួមរសមួយគ្រា​បោះបង់ចោលបាន
បោកប្រាណឲព្រួយរលួយដួងចិត្ត។

៤. អក្ខរាសារសូមរួមរក្សអ្នកថ្លើមថ្លែ
រួមរសពិសម័យថ្មមបីអស់មួយជីវិត
ជឿចុះមិនខុសទេវរមិត្ត
ពាក្យពិតចិត្តស្មោះលុះក្ស័យអើយ។

បន្ទរ ៣.

English