Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

អក្ខរា​តាម​ព្រះពាយ

Wat-Phnom CD # 61
កាសែត​ស៊ីន-ស៊ីសាមុត ទី​១

អក្ខរា​តាម​ព្រះពាយ

Artist: ស៊ីន ស៊ីសាមុត

First Verse: ទឹកដី​កោះប៉ែន​ដែន​ជីវិត​ខ្ញុំ ⁣

Lyric

១ ទឹកដីកោះប៉ែនដែនជីវិតខ្ញុំ កោះកំពង់ត្រុំជាចំការថ្នាំ
ឱ!កោះព្រលូងស្នូរជួងផ្ដែផ្ដាំ ថាឲ្យបងចាំៗលើឆ្នេរខ្សាច់អើយ។

២ ឱ!កោះសុទិនសុបិនក្នុងចិត្ត ឱ!កោះអើយអម្រិតនឹកឡើងញ័រសាច់
ស្ដាយចិត្តស្ដាយថ្លើមស្ដាយគុណបំណាច់ កម្មកាចមកផ្តាច់ឲ្យយើងឃ្លាតគ្នា។

បន្ទរ ច្រាំងអើយម្ដេចបាក់ទម្លាក់រូបខ្ញុំ ទឹកម្ដេចឡើងធំលិចដើមពុទ្រា
លិចទឺអើយដុតពោតនៅភូមិរកា សល់តែចិន្តាឈ្មោះស្នេហ៍កំសត់។

៣ បងផ្ញើអក្ខរាតាមព្រះពាយទៅ បើចិន្តានៅដឹងរឿងជូរចត់
បងស្មោះលើស្រីឥតមានថ្ងៃក្បត់ បើសិនអូនព្រាត់ព្រោះស្ដាប់ពាក្យគេ៕

YouTube Video