Song Title:អកបឹងកន្សែង
Artist: ស៊ីន ស៊ីសាមុត
Genre: Slow
Lyric
១. ជ្រោះជ្រងសែនជ្រៅទឹកនៅស្ងៀមនឹង
ដងព្រៃស្ងាត់ឈឹងដាក់នាមហៅបឹងកន្សែង
សារាយព្រលឹតកៀកកាយប្រឡែង
ថ្ងៃចរចាំងសូរ្យសែង អស់ឱកន្លែងកម្សាន្ត។
២. ថ្ងៃត្រង់រៃយំសណ្ដំដួងចិត្ត
ឃើញផ្កាព្រលឹតស្រពោនក្រៀមស្វិតឱបប្រាណ
អកទួញសាសព្ទទំនួញខកខាន
រំលឹកខ្ញុំឲ្យឃ្លាននឹកដល់មេរៀនស្នេហា។
៣. ខ្ញុំឆ្លុះភក្ត្រាទឹកថ្លាដូចពេជ្រ
ភ្នែកខ្ញុំប្រឹងធ្មេចបំភ្លេចចិន្តា
ជំនោរបឹងកន្សែងខ្សឹបថ្លែងប្រាប់ថា
កំពង់ថ្មដាគង្គាលិចហើយ។
៤. សល់តែកន្សែងប្រឡែងមាត់បឹង
អកយំទន្ទឹងស្រែកហៅព្រលឹងឲ្យឆ្លើយ
គក់ទ្រូងអង្រន់បេះដូងឲ្យស្បើយ
សែនស្រណោះកាត់ត្រើយ ស្នេហាខ្ញុំអើយទៅណា។
បន្ទរ ៣.