Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ហេតុ​អ្វី?

Wat-Phnom CD # 52
ចម្រៀង​គឹម​-​សំអែល លេខ​២

ហេតុ​អ្វី?

Artist: រស់ សេរីសុទ្ធា

First Verse: ហេតុ​អ្វី​បាន​ប្រុស​ថ្លៃ​ធ្វើ​មុខ​ស្រពោន ⁣ៗ ⁣ឬ​មួយ​ប្រុស​បង​ខឹង​នឹង​អូន

Lyric

១. ហេតុអ្វីបានជាប្រុសថ្លៃធ្វើមុខស្រពោន
ហេតុអីក៏ប្រុសថ្លៃធ្វើមុខស្រពោន
ឬមួយប្រុសបងខឹងនឹងអូន
ឬប្រុសស្ងួនខកស្នេហា។

២. អូនស្រឡាញ់ អូនស្រឡាញ់បង
ស្រឡាញ់បងស្មើនឹងសង្ខារ
ស្រឡាញ់ស្មោះអស់ពីចិន្ដា
សូមបងមេត្តាអូនផង។

៣. អូនសូមតែរស់ជិតរូបបង
អូនសូមតែរស់ជិតរូបបង
រួមក្ដីស្នេហ៍ស្នង ជាគូវាសនា។

៤. ប៉ុណ្ណឹងតើប្រុសព្រលឹងយល់ចិត្តអូនទេ
ប៉ុណ្ណឹងតើព្រលឹងយល់ចិត្តអូនទេ
អូនស្រឡាញ់បងស្មោះឥតប្រែ
សូមប្រុសស្នេហ៍កុំសង្កា។

៥. ស្រឡាញ់ណាស់ស្រឡាញ់បងណាស់
ស្រឡាញ់ណាស់ណាម្ចាស់ចិន្ដា
ស្រឡាញ់ពិតឥតប្រែសាវា
សូមបងមេត្តាអូនផង។

បន្ទរតែទី ៣. អូនសូមតែរស់ជិតរូបបង
អូនសូមតែរស់ជិតរូបបង
រួមក្ដីស្នេហ៍ស្នង ជាគូវាសនា។

YouTube Video