Song Title:ក្រមុំស្រុកស្រែ
Artist: រស់ សេរីសុទ្ធា
Genre:
Lyric
ពោល៖ប្រុស ៖ អត់ទោសអ្នកនាង តើអ្នកនាងពិតជាក្រមុំ ឬមេម៉ាយ?
ស្រី ៖ ច៎ាស! នាងខ្ញុំពិតជា ពិតជាក្រមុំ ច៎ាស!
ប្រុស ៖ អូ! ចុះតើអ្នកនាងរស់នៅទីក្រុង ឬក៏ស្រុកស្រែសព្វថ្ងៃនេះ?
ស្រី ៖ ច៎ាស! នាងខ្ញុំរស់នៅស្រុកស្រែ
ប្រុស ៖ អូ!ស្រុកស្រែ
I.ខ្ញុំជាក្រមុំនៅស្រុកស្រែអឺយមិនសូវពូកែតែងតួស្លៀកពាក់ (២ដង)
ឲ្យបានសមរម្យពេញគ្រប់លក្ខណ៍អឺយព្រោះគ្មានទឹកប្រាក់សម្បូរហូរហៀរអឺយ (២ដង)។
II.ចំណែករូបរាងគ្មានសម្ផស្សអឺយឲ្យបានស្រស់បស់ ដូចកូនអ្នកផ្សារ (២ដង)
ស្លៀកមីនីកែងចោតអាវវ៉ែនតាអឺយស្លៀកពាក់សង្ហាតាមទាន់សម័យ (២ដង)។
III.រាល់ព្រឹករាល់ល្ងាចគ្មានទំនេរអឺយខំប្រឹងរិះរេបម្រើកិច្ចការ (២ដង)
ស្ទូងដកច្រូតកាត់កាប់គាស់ឆ្ការអឺយ ខំប្រឹងស្រវាចិញ្ចឹមជីវិតអឺយ (២ដង)។
IV.នាងខ្ញុំនៅផ្ទះត្បាញរវៃអឺយហូលព្រែល្បើកថ្មីតាមបែបបុរាណ (២ដង)
មិនដែលបាននៅសម្រាកប្រាណពិតជាមិនបានឲ្យប្រាណបានល្អ (២ដង)។
ចំណាំ៖ ល្បើក ឈ្មោះសំពត់មួយប្រភេទដែលត្បាញលើកសាច់ ជាក្បាច់រំលេចផ្កានិងជរ, សម្រាប់បុរសស្លៀក :
សំពត់ល្បើក ។
បន្ទរ ៖ III-IV