Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ហូល​ពណ៌បៃតង

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១ - ធ្មេញឈើថ្ករបីស្រីចងចង្ក្រង់ ឆ្លាក់ក្បាច់ខ្វៀនខ្វង់រំយោលផ្កាក្ទម្ព
ពេលណាអូនគោះពីរោះរងំ ដូចរៃលួចយំក្នុងខែវស្សា ។

២ - ម្រាមដៃតូចតន់ស្រួចទន់ស្រស់ខ្ចី អូនចងគោមថ្មីរូបហង្សពាំផ្កា
អូនប៉ាក់ជាប់ជាយកម្រងបុប្ផា បងឃើញកាលណាជក់ជាប់អារម្មណ៍ ។

បន្ទរ - បងចង់បានហូលទុកគ្រាន់ដណ្ដប់ គ្របប្រាណឲ្យស្កប់ជួសស្នេហ៍ឧត្ដម
ហូលអូនមានភ័ព្វស្គាល់សព្វសាច់ម៉ុម បងអង្វរសូមហូលស្នាដៃស្រី ។

៣ - ហូលពណ៌បៃតងចងគោមក្រឡា រូបហង្សពាំផ្កាអួតភ្នែកកវី
កាត់ទងបេះដូងចងស្ពានមេត្រី ចាំបងចូលស្ដីប៉ាក់ឈ្មោះបងផង ៕

English