Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ស្អែក​១​ពាន់​ដង

Artist: រស់ សេរីសុទ្ធា

Genre:

Lyric

១) កាត់ចិត្តម្តេចបានធ្លាប់រស់នឹងគ្នា ម្តេចនៅចងពៀរនឹងអូនដល់ណា
អូនផ្ញើបណ្តាំផ្តាំតាមអក្ខរា សូមម្ចាស់ចិន្តា មេត្តាដល់ស្រី ។

២) ដើមស្រូវក្នុងស្រែឥតប្រែរូបទេ សម្បថប្រុសស្នេហ៍ ប្រែផ្លាស់រឿងថ្មី
ប្រពន្ធធ្លាប់ស្មោះក៏អស់មានន័យ ភ្លេចស្ទឹងមានជ័យទឹកដីស្នេហ៍អើយ ។

បន្ទរ) សូមបងវិលវិញសមតាមបំណង អូនសច្ចាផ្សងទាំងទ្រូងសៅហ្មង គ្មានពេលណាស្បើយ
វិមានស្នេហ៍ស្រីអ័ព្ទរស្មីហើយ សល់តែចំលើយ ឆ្លើយតាមសំដីរបស់ទឹកភ្នែក ។

៣) ពូកខ្នើយធ្លាប់គេងបែកផ្សែងងងឹត ទុក្ខស្នេហ៍រួតរិត ទ្រូងអូនស្ទើរបែក
ទោះជាអូនសើច សើចទាំងទឹកភ្នែក ចាំផ្លូវថ្ងៃស្អែក ស្អែកមួយពាន់ដង ។

English