Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ស្អប់​និង​ស្រឡាញ់

Wat-Phnom CD # 148
ចម្រៀង​ខ្សែភាពយន្ត​ខ្មែរ 

ស្អប់​និង​ស្រឡាញ់

Artist: ស៊ីន ស៊ីសាមុត

Writer: ស៊ីន ស៊ីសាមុត

First Verse: មើល​មិន​ដឹង​ថា​ពេល​ព្រលឹម ⁣មើល​មិន​ដឹង​ថា​ពេល​ព្រលប់

Lyric

១ មើលមិនដឹងថាពេលព្រលឹម មើលមិនដឹងថាពេលប្រលប់
មើលមិនដឹងពពកស្រអ័ព្ទ មិនឃើញចង្កៀងតាមដងផ្លុវ
អ្វីក៏ងងឹតឥតពន្លឺសោះ អូនឲ្យបងចាំនៅទីនេះដោយស្ងៀមស្ងាត់។

២ បងនឹកឃើញក្ដីស្នេហ៏នួនល្អង ត្រកងថែថើបអង្អែល
ទឹកភ្នែកបងហូរមិនចេះ អស់ឡើយ រៀមរស់ហែលក្នុងសមុទ្រទុក្ខា
ពេលគេងសុបិនតែពុំមានន័យ បងភ័យម្នាក់ឯងចំបែងចាំៗនួនល្អ។

បន្ទរ បងបានឮស្នូរជើងដែលដើរមកជិត បណ្ដាលឲ្យចិត្តបងត្រេកអរ
បងហៅឈ្មោះអូន ខ្សឹបថាអូនអ្ហើយអូន ហើយចាំតែអូនមកឳបបង
ពេលដែលមើលឃើញរូបរាងច្បាស់
ស្រាប់តែជាអ្នកដំណើរមិនដែលស្គាល់គ្នាសោះ។

៣ តើអូននឹងវិលមកវិញទេ តើបងគួរនៅចាំអូនឬទេ
បងចេះតែគិតៗក្នុងចិន្តា ថាត្រូវដោះស្រាយយ៉ាងណាទៅ
ឳ! ស្នេហាខ្ញុំ ស្អប់និងស្រឡាញ់់តែចិត្តខ្ញុំចាញ់ៗទ្រាំចាំលុះគ្រាក្ស័យ៕

YouTube Video

Related YouTube Video: