Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ស្លឹក​ដូង​ស្លឹក​ចាក

Artist: រស់ សេរីសុទ្ធា

Genre: Roamvong Folk

Lyric

I.(ស) ស្លឹកដូងធ្លាក់សំយាក ឯស្លឹកចាកបងអើយ ធ្លាក់មកសំយុង
(ប) ស្លឹកដូងធ្លាក់សំយាក ឯស្លឹកចាកអូនអើយ ធ្លាក់មកសំយុង
(ស) បងអើយអូនរៀបចំខ្លួនបម្រុង រង់ចាំបងរៀងរាល់យប់ថ្ងៃ
គ្រែមុងខ្នល់ខ្នើយអូនប៉ាក់ចាក់ច្នៃ ចាំប្រុសថ្លៃមករកស្នេហា។

II.(ប) ស្លឹកដូងធ្លាក់សំយាក ឯស្លឹកចាកអូនអើយ ធ្លាក់មកសាខា
(ស) ស្លឹកដូងធ្លាក់សំយាក ឯស្លឹកចាកបងអើយ ធ្លាក់មកសាខា
(ប) អូនអើយផុតខ្នើតនេះបងរួចការ យាត្រាទៅ ទៅរកស្នេហ៍អូន
ប្រេងម្សៅទឹកអប់ក្រមួន ជំនូន ចងដៃអូនមុនយើងរៀបការ។

III.(ស) ស្លឹកដូងធ្លាក់សំយាក ឯស្លឹកចាកបងអើយ ធ្លាក់មកសំយុង
(ប) ស្លឹកដូងធ្លាក់សំយាក ឯស្លឹកចាកអូនអើយ ធ្លាក់មកសំយុង
(ស) បងអើយអូនរៀបចំខ្លួនបម្រុង រង់ចាំបងដោយអន្ទះសា
សំពត់ទាំងផ្នត់បត់ចំវេលា ដោយចិន្ដាស្នេហាស្មោះភក្ដី។

IV.(ប) ស្លឹកដូងធ្លាក់សំយាក ឯស្លឹកចាកអូនអើយ ធ្លាក់មកត្រឈៃ
(ស) ស្លឹកដូងធ្លាក់សំយាក ឯស្លឹកចាកបងអើយ ធ្លាក់មកត្រឈៃ
(រួម) រនោចពិសាខបងចូលសួស្ដី សុខសិរីដល់គូកល្យាណ
ផ្ទះឈើសង់ថ្មីទ្រនំសុខសាន្ដ យើងពីរប្រាណបានសាងស្នេហ៍សុខអើយ
យើងពីរប្រាណបានសាងស្នេហ៍សុខអើយ។

English