Song Title:ស្លឹកឈើចាកមែក
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. ស្លឹកឈើ ខ្យល់ផាត់លើបក់រវិច ហាក់ដូចជា ចាំមិនភ្លេច
ចាំក្នុងចិត្តជាប់ជានិច្ច ពាក្យពេចន៍សង្សារ។
២. ស្លឹកឈើ ខ្យល់ផាត់លើ ហាក់ដូចជា លើកដៃបង ហៅស្នេហា
ដែលគ្មានសង្ឃឹមឡើយណា ខ្លោចផ្សាម្នាក់ឯង។
R. ខ្យល់បក់ មកខ្លាំង ចាំងដាច់ធ្លាក់ពីមែក ធ្លាក់កណ្តោចកណ្តែង
រសាត់តាមខ្យល់ម្នាក់ឯង ឃើញតែក្តីអស់សង្ឃឹម។.
៣. ស្លឹកឈើ ដាច់ធ្លាក់មកស្រស់ញញឹម លុះត្រូវថ្ងៃ ប្រែជាក្រៀម
ត្រូវសន្សើមព្រឹកព្រហាម រលាយបាត់រូប។