Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ស្លាប់​នឹង​អនុស្សាវរីយ៍

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

1. ទឹកក្តៅស្រីដាំ រង់ចាំបងងូត ភួយកន្សែងសូត្រ ផ្លាស់ងូតរាល់ថ្ងៃពេលខែរងា
អង្រឹងទាំងគូ ផ្លាស់ប្តូរនឹងគ្នា រង់ចាំវាសនា ថ្ងៃមួយនោះណា រៀបការអូនបង ។

2. ឥឡូវអង្រឹងនៅឈឹងឈប់ស្ងៀម ម្ចាស់អ្នកក្អួតឈាម គេហាមអោយឈប់ទៅមកទាក់ទង
បើមានម្ចាស់ថ្មីមកបីត្រកង នឹកឃើញបងផង ដែលកំពុងឆ្លង សមុទ្រទឹកភ្នែក ។

3. ព្រាត់ហើយខ្នើយអើយ ធ្លាប់កើយស្តាប់សៀង សំនៀងពិរោះ ដែលអូនធ្លាប់ស្មោះ បំពេរបងដេក
ថ្ងៃនេះថ្ងៃស្អែក សល់តែទឹកភ្នែក ដែលស្នេហាចែក ជាកេរ្តិ៍ជីវិត ។

R. ធូបបីសរសៃ ស្បថជាមួយគ្នា ក្នុងព្រះវិហារ យកព្រះធ្វើជាសាក្សីដួងចិត្ត
ស្លាប់ចុះនឹងអនុស្សាវរីយ៍ពិត ស្លាប់ចុះអស់ចិត្ត ផ្តិតយករូបស្រី បីតាមសង្ខារ ។

English