Song Title:ស្រីស្រអែមមាសបង
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
(១). ស្រីស្រអែមមាសបងអើយ សុរិយារះហើយ អូនអើយក្រោកឡើង(២ដង)
ឱ្យបាយមាន់ទាជ្រូកយើង យកស្មៅចម្បើងឱ្យគោក្របី(២ដង)
(២). ស្រីស្រអែមស្រអែមស្រស់អូននៅផ្ទះចុះបងទៅជួញណាស្រី(២ដង)
រសៀលសុរិយា បងវិលវៃមកថ្នាក់ថ្នមស្រីកុំបីសៅហ្មង(២ដង)
(៣). បងទៅពៅអើយមិនយូរ រៀបចំស្លាម្លូរប្រអប់ថ្នាំផង(២ដង)
វេចជាយក្រមាឱ្យបង បំពង់ទឹកផង កុំភ្លេចណាស្រី(២ដង)
(៤). នៅផ្ទះដណ្តាំបាយស្លស្រអែមស្រីល្អ ចាំទទួលប្តី(២ដង)
កុំដើរចោលផ្ទះណាថ្លៃ ទើបគេហៅស្រីគ្រប់លក្ខណា(២ដង)