Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ស្រី​តូច

Artist: ស៊ីន ស៊ីសាមុត

Genre: Roamvong Folk

Lyric

(១.ប) . ស្រីតូចទ្រម៉ែ ដើរតាមភ្លឺស្រែស្រង៉ែបាំងបាត់ ហាអើយ (២ដង)
បងខំដើរស្កាត់ សុំស្លាមួយម៉ាត់ អូនដាច់មេត្តា ពិតមែនហើយ ! អូនដាច់មេត្តា។

(២.ស) . ស្លាបងពេញថ្នក់ ម្តេចមកកុហក់ថាបងអត់មានស្លា ហាអើយ (២ដង)
(ប) ស្លានៅត្រង់ណា សូមកែវជីវ៉ាបង្ហាញគេផង ពិតមែនហើយ ! បង្ហាញគេផង។

(៣.ស) . ជាតិជាមនុស្សខិល រប៉ិលរប៉ូចគ្មាននរណាដូចបង ហាអើយ (២ដង)
ស្លាលាក់ក្រោយខ្នង សូមប្រុសបងយកចេញឆាប់រ៉ា ពិតមែនហើយ ! យកចេញឆាប់រ៉ា។

(៤.ប) . ស្លាបងមានពិត តែចិត្តរៀមប៉ងចង់ ចូលទាក់ទងស្នេហា ហាអើយ (២ដង)
(ស) ស្នេហ៍ឆសុំស្លា ខ្ញុំមិនត្រូវការសូមលាសិនហើយ ពិតមែនហើយ ! សូមលាសិនហើយ ។

English