Song Title:ស្រីឆ្នាស់ប្រុសឆ្នើម
Artist: ស៊ីន ស៊ីសាមុត
Genre: Kontreum
Lyric
ប្រុស- (សំលេងហ៊ោរ) យ៉េ!!!!!!!!!!
អើយបានម៉ាសេន ទៅទិញម្សៅ ប្រពន្ធណាខ្មៅ យើងលាបអោយស ប្រពន្ធណាល្អ យើងអោយដេកជិត
ប្រពន្ធខ្មៅងងឹត យើងអោយដេកឆ្ងាយ ប្រពន្ធមានសាហាយ អោយដេកក្រៅមុង
ប្រពន្ធកើតឃ្លង់ អោយទៅនៅស្រុកក្រៅ... វើយកម្លោះៗស្រុកយើង ស្រីៗណាឆ្មើងយើងកុំដណ្តឹង
យើងកុំដណ្តឹងទុកអោយក្រមុំចាស់... អើហាអើងអើយ...អើហាអើងអើយ យើងប្រុសៗដូចមាស ហើយបានក្រមុំចាស់ទុកដូចជាស្ពាន់។
ស្រី- អើយបានមួយសេន ទៅទិញម្សៅ បើប្តីណាខ្មៅ យើងលាបអោយស បើប្តីណាល្អ ខ្ញុំអោយដេកជិត
បើប្តីខ្មៅក្ងិត យើងអោយដេកឆ្ងាយ បើភ្នែកឡើងបាយ អោយដេកក្រៅមុង
បើប្តីកើតឃ្លង់លែងចោលកុំស្តាយ... យើងជាស្រីកុំភ័យមេម៉ាយ តែងខ្លួនតែងកាយរកប្តីថ្មីទៀត
ប្រុសណាចោលម្សៀតកុំមើលមុខ... អើ...អើងអើយ...អើ...អើងអើយ យើងកុំកើតទុក្ខ
មិនផុយមិនពុកដូចជាឈើទេ ។