Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ស្រឯម​ដង​ស្ទឹង​សង្កែ

Wat-Phnom CD # 58
ស៊េរី "រំដួល​ស្ទឹង​សងែ្ក"

ស្រឯម​ដង​ស្ទឹង​សង្កែ

Artist: ស៊ីន ស៊ីសាមុត

Genre: roamvong

First Verse: ស្រណោះ​ខែប្រាំង​ដង​ស្ទឹង​សង្កែ ⁣ស្រអែម​មាសស្នេហ៍​ងូតទឹក​កម្សាន្ត

Lyric

១. ស្រណោះខែប្រាំងដងស្ទឹងសង្កែ
ស្រអែមមាសស្នេហ៍ងូតទឹកកម្សាន្ត
បងលួចមើលស្រីត្រូវមិត្តភក្កិច្រាន
ធ្វើម្តេចនឹងបានងូតទឹកជិតស្រី
ឱ ស្រអែម ឱ ស្រអែមមាសបង
ឱ ស្រអែម ដងស្ទឹងសង្កែ។

២. ទឹកហូរកាត់ខ្សាច់ដូចក្បាច់ចម្លាក់
ទឹកជ្រៅទឹករាក់បងលើកអូនបី
កុលាបដងស្ទឹងក្លិនខ្លួនថ្មីៗ
បងសូមចូលស្តីតាមច្បាប់តម្រា
ឱ ស្រអែម ឱ ស្រអែមមាសបង
ឱ ស្រអែម ដងស្ទឹងសង្កែ។

៣. បើសិនទឹកស្ទឹងរីងរឹងជាថ្ម
ឆ្លាក់រូបស្រីល្អទុកជាសញ្ញា
បុប្ផាដងស្ទឹងអូនកុំដោះសា
ចម្រៀងផ្កាស្លាច្រៀងសូមបេះហើយ
ឱ ស្រអែម ឱ ស្រអែមមាសបង
ឱ ស្រអែម ដងស្ទឹងសង្កែ។

៤. កំពង់វត្តវាលរសៀលគងភ្នំ
បុប្ផាក្រពុំសូមផ្ទឹមលើខ្នើយ
ទឹកហូរសន្សឹមខ្យល់បក់ប៉ើយៗ
បងចាំចម្លើយស្រអែមដងស្ទឹង
ឱ ស្រអែម ឱ ស្រអែមមាសបង
ឱ ស្រអែម ដងស្ទឹងសង្កែ។

បន្ទរ ៣.

YouTube Video

Related YouTube Video: