Song Title:ស្រឡាញ់ស្ទើរលេប
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. ស្រឡាញ់ ស្ទើរលេបទៅហើយ អូននិងរូបបង
ស្បថស្បែរស្នេហ៍ស្នង ត្រកងសាសងសម្ដី
ឲ្យស្រមៃ អាល័យជានិច្ច បំភ្លេចមិនបាន។
២. ហែកទ្រូង រូងថ្លើម មើលគូស្មោះគ្មានអវសាន
ស្នេហ៍មួយ ព្រួយរលួយប្រាណ ក្រែងគ្មានវាសនា
បានតារា ចន្ទថ្លារស្មី ម្ចាស់ក្ដីសុខអឺយ។
៣. បើសិន យើងព្រាត់គ្នាវិញ
ទ្រូងបងទោម្នេញ ពេញទុក្ខហើយ
ស៊ូក្ស័យទៅចុះព្រះអើយ
មិនចង់ឃើញឡើយ ព្រោះគ្មានន័យ។
៤. ព្រលឹង កំពូលដួងចិត្ត ស្មើជីវិតថ្លៃ
កុំប្រែគេចកែចិត្តថ្មី ចោលបងណាអូន
ឲ្យស្រពោន សូន្យចិត្តស្នេហា ដូចផ្កាអស់ក្លិន។
បន្ទរ៖ ៣-៤