Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ក្រមុំ​ប្រែប្រួល

Artist: ជា សាវឿន

Genre: Roamvong Folk

Lyric

(ប) អុំទូកឆ្លងព្រែកស្តាប់ខ្វែកស្រែកយំខ្នងទួល (ស្រែកយំខ្នងទួល) អីយ៉ះក្រមុំព្រួលៗ យំជ្រួលព្រោះចង់បានបី្ត ដើមអំពិលស្លឹកលាស់ខៀវខី្ច ត្រីក្រាញ់ភិតភ័យព្រោះខ្លចទឹករីង នាងក្រមុំសៅកែ​ សាច់សទាស់តែឈ្មោះព្រីង
(រួម) បើស្រឡាញ់សូមកុំហៅមីងទំពាពោតលីងស្រួលជាងផ្លែអាយ

(ស) អេស្មានខុសទេបងទងវងដូចចេកនួនក្លាយ (ដូចចេកនួនក្លាយ) អេប្រយ័ត្នបានគេ មុខតែអ្នកបងនឹកស្តាយ ខ្ញុំក្រមុំមិនមែនមេម៉ាយមិន ហានផ្ញើកាយព្រោះខ្លាចខកប្រាន ខ្ញុំមិនស្រឡាញ់ទេ បងអើយកុំទាន់អាលស្មាន
(រួម) ជើងខោធំរាងដើដូចព្រាន មិនប្រាក់រាប់លានសូមប្រថុយទៅ (ពីរដង)

(ស) នែ៎អ្នកប្រុសរូបស្អាត ប្រមាទសេចក្តីស្នេហា នែ៎អាងតែរូបល្អអូនក្រអូនមិនត្រូវការ
(ប) អូនល្អណាសប្រៀបបានបុបា្ផ​ បងស៊ូរក្សាលុះគ្រាអវសាន (ស)​ បើពិតដូចពាក្យបង អូនស្មោះសូមប្រគល់ប្រាណ
(រូម)​ ប្រថុយទៅលោកនេះមានឡាន គួរតែប្តូរប្រាណបានផ្ទះថ្មនៅ (ពីរដង)

English