Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ស្រណោះ​អូរជ្រៅ

Wat-Phnom CD # 33
កាស្សែត​ពស់មាស លេខ​១

ស្រណោះ​អូរជ្រៅ

Artist: ស៊ីន ស៊ីសាមុត

First Verse: ស្រណោះ​អូរជ្រៅ បង​ធ្លាប់​ទៅ​លេង​និង​អូន

Lyric

១. (ប) ស្រណោះអូរជ្រៅ បងធ្លាប់ទៅលេងនិងអូន (ទៅលេងនិងអូន)
ស្រណោះអូរជ្រៅ បងធ្លាប់ទៅលេងនិងអូន
កាច់ត្រួយត្រកួន កាច់ត្រួយត្រកួន
ដែលស្រស់ស្រីស្ងួនដាំទុកឲ្យបង។

២. (ស) ស្រណោះច្រវា បងអុំច្រវាដងវែង (ច្រវាដងវែង)
ស្រណោះច្រវា បងអុំច្រវាដងវែង
បងអុំម្នាក់ឯង បងអុំម្នាក់ឯង
អូនព្រួយចំបែងក្រែងបងធ្លាក់ទឹក។

៣. (ប) បើធ្លាក់ទឹកបឹងព្រលឹងបងមិនសូវព្រួយ (បងមិនសូវព្រួយ)
បើធ្លាក់ទឹកបឹងព្រលឹងបងមិនសូវព្រួយ
បងអាងអូនជួយ បងអាងអូនជួយ
ទុកតែដៃមួយហុចឲ្យអូនចាប់។

៤. (ស) បើចាប់ដៃបានកុំស្មានថាអូននឹងលែង (ថាអូននឹងលែង)
បើចាប់ដៃបានកុំស្មានថាអូននឹងលែង
អូសកាត់គុម្ពត្រែង អូសកាត់គុម្ពត្រែង
របូតដៃឯងទើបលែងដៃបាន។

បន្ទរ ១.

YouTube Video