Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ស្រណោះ​ស្រុក​ស្រែ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

(១) ថ្នក់ទឹកផ្កាលឿងនឹករឿងស្រុកស្រែ ត្រពាំងស្រងែពេលខែស្រូវទុំ
ឈួករ័ត្នស្បៃរឿងរីករោយក្រពុំ ផ្កាស្រស់លឿងទុំ ក្នុងសួនវាសនា។

(២) ស្រណោះស្រុកស្រែចុងខែកក្តិក ធ្លាក់ខ្យល់រអឹកនឹករឿងខ្លោចផ្សា
លួចស្រលាញ់គេលាក់ក្នុងឱរា សូមលោកមេបាមេត្តាប្រណី។

(៣) សម្លេងតាវ៉ៅពេលអស្តង្គត សូរ្យសែងរលត់បាំងបាត់រស្មី
បងរស់កំព្រាជាមួយរាត្រី ជំនោរនិរតីប្រណីខ្ញុំផង។

(៤) រាត្រីរនោចសល់តែតារា គយគន់វេហាស៍ ចិន្តាមួរហ្មង
កេសរពេញវ័យមានម្ចាស់គ្រប់គ្រង រៀមមានបំណងសូមចងវាសនា។

English