Song Title:ស្រណោះភូមិដើមល្វា
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
(១) ឱ ! ភូមិដើមល្វាកំព្រាម្នាក់ឯង នៅដាច់សង្វែង កណ្តោចកណ្តែង តាមដងព្រឹក្សា
ក្បែរស្ទឹងទឹកហូរកាត់ដុំសិលា ហាក់ចេញវាចារ អង្វរខ្ញុំថាកុំដាច់អាល័យ។
(២) រសៀលទន់ទាបខ្យល់បក់ពីភ្នំ សំលេងរៃយំ នាំឲ្យចិត្តខ្ញុំរន្ធត់ពេកក្រៃ
បក្សីបក្សាប្រគុំតន្ត្រី បំពេរមុំស្រី កណ្តាលទ្រូងព្រៃសូរិយាជ្រាលជ្រេ។
(៣) ស្រណោះជើងភ្នំទោចយំឆ្លងឆ្លើយ ឱ ! ភូមិខ្ញុំអើយនឹកមិនភ្លេចទេ
បុប្ផាផ្កាព្រៃរីកគ្មានទំនេរ ផ្គរលាន់បំពេរអនុស្សាវរីយ៍។
(៤) ឱ ! ព្រេងសំណាងជួបតែកុសល វាសនាបានផ្តល់ សុភមង្គលគ្រប់វិនាទី
ភូមិផ្តល់ក្តីសុខគ្មានទុក្ខញ៉ុំញី កាយព្រះធរណី រកស៊ីសុខសាន្តដរាបរៀងអើយ ..។