Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ស្រណោះ​ណាស់

Wat-Phnom CD # 95
កម្រង​ចម្រៀង​ជ្រើសរើស​ចំរុះ

ស្រណោះ​ណាស់

Artist: ស៊ីន ស៊ីសាមុត

First Verse: ស្រណោះ​ណាស់​ពេល​ភ្លៀង​រលឹម

Lyric

(១) ស្រណោះណាស់ពេលភ្លៀងរលឹម ផ្គរឆ្លើយគ្រឹមៗស្រែកផ្តាំក្តាមខ្យង (ពីរដង)
ស្រណោះពីរនាក់ដើរត្រសង នាំគ្នាផ្តោះផ្តងនៅតាមដងអូរ
ទឹកថ្លាឆ្វេងឃើញមច្ឆាកៀងគូ ម្ដងៗឮសូរលលកបូលហៅគ្នា។

(២) ខ្យល់ត្រជាក់បក់មកម្ដងៗ ត្រជាក់ឆ្អឹងខ្នងឲ្យបងរងា (ពីរដង)
ស្រណោះណាស់នៅពេលជួបគ្នា ស្រណោះកាលគ្រានៅខ្ទមអ្នកតា
មិនហ៊ានប្រាប់ម៉ែខ្លាចគាត់ថា ទៅប្តឹងអ្នកតាជួយធ្វើជាសាក្សី ..។

YouTube Video