Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ស្រណោះ​គ្រា​ដែល​កន្លង

Wat-Phnom CD # 30
អនុស្សាវរីយ៍​បាត់ដំបង​ទី​១

ស្រណោះ​គ្រា​ដែល​កន្លង

Artist: ស៊ីន ស៊ីសាមុត

Genre: Bossa Nova

First Verse: សែន​ស្រណោះ​គ្រា​ដែល​កន្លង អូន​និង​បង​បាន​រួម​សេចក្ដី​ស្នេហា

Lyric

១. សែនស្រណោះគ្រាដែលកន្លង អូននិងបងបានរួមសេចក្ដីស្នេហា
នៅក្រោមរស្មីនៃព្រះចន្ទថ្លា ក្រោមផ្ទៃមេឃាសែនធំល្វឹងល្វើយ
២. បងស្រណោះៗសម្ដី ដែលស្រស់ស្រីខ្សឹបប្រាប់ឲ្យបងកៀកកើយ
ពេលនោះបងនៅមិនទាន់ហ៊ានឡើយ ព្រោះអ្វីត្រាណត្រើយខ្ពស់ហួសហត្ថា
៣. ស្នេហ៍ដែលមិនស្មាន ថានឹងបានរួមក្ដីស្នេហា
បើបែរជាបាន ឱកល្យាណបងភ្លេចប្រាណភ្លេចអ្វីទាំងអស់
៤. គ្រាដែលហួសស្រណោះជាថ្មី បងអាល័យស្រមៃជានិច្ចអូនអើយ
ទូចអើយទូចបងៗមិនភ្លេចឡើយ បងចាំកៀកកើយគ្រាហួសវិលវិញ ។

YouTube Video