Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ស្រណោះ​គេង​ទល់​ខ្នង

Artist: ស៊ីន ស៊ីសាមុត

Genre: saravann

Lyric

១) (ប) ស្រណោះភ្លៀងធ្លាក់ ជំនោរត្រជាក់ ពីរនាក់យើងគេងទល់ខ្នង (ស្ទួន)
ឱព្រលឹងមាសបង នួនល្អងកុំភ្លេចសន្យា (ស្ទួន)។

២) (ស) ផ្គរលាន់គ្រឹមៗ បងអ្ហើយសង្ឃឹមអូនមិនចោលឡើយស្នេហា (ស្ទួន)
ចាំដល់ដាច់ខែវស្សា សង្សារចូលដណ្តឹងស្រី (ស្ទួន)។

ភ្លេង

៣) (ប) ចាំដល់ឆ្នាំណា ពៅអ្ហើយមេត្តា វាចាមកចុះពិសី (ស្ទួន)
ចាស់ទុំលោកចូលស្តី យកស្រីជាគូនឹងបង (ស្ទួន)។

៤) (ស) ខ្ញុំសូមប្រណម្យ អស់អង្គឥន្រ្ទព្រហ្ម ជួបជុំឲ្យពរជ័យផង (ស្ទួន)
(រូម) អោយជួបដូចបំណង អូនបងយូរលង់ទៅអើយ (ស្ទួន)

English