Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ស្រក់​ទឹកភ្នែក​ព្រោះ​អ្វី?

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

ផ្ដើម៖ អូនស្រក់ទឹកភ្នែក ហេតុម្តេចបានជាស្រីយំ? អូនយំរឿងអ្វី?

១. ខ្នើយមុងចង្កៀងភ្លៀងផ្គរ អង្វរលន់តួសួរបង ថាម្តេចក៏អូន នាងគេងបែរខ្នង ព្រួយផងយំផង ខឹងនឹងបងឬអូន?

២. អូនយំរឿងអ្វី រឿងអ្វី? យំបីរាត្រីយំ យំមិនបាត់ឡើយ បែរខ្នងដាក់បង មិនព្រមឆ្លងឆ្លើយ ឬមានគូហើយ ហើយមករៀបការនឹងបង?

ស្រីពោល៖ ចាស! សូមបងកុំខឹងនឹងអូន អូនមានសង្សារ រួចទៅហើយមែន តែម្តាយអូនគាត់បង្ខំអោយរៀបការនឹងបង ហើយអូនមិនហ៊ានប្រកែក ការពិតព្រហ្មចារីយ៍អូន អូនបានបូជា ជូនសង្សារអូនរួចទៅហើយ ។

R. មិនថ្វីទេអូន អូនអើ្ហយកុំយំ បងមិនបង្ខំចិត្តអូនឡើយ បងស៊ូលះបង់ រូបអូនវិញហើយ អូនអ្ហើយជួបសង្សារអូនចុះពៅ ។

៣. បងជូតទឹកភ្នែកជូនស្រី បងគ្មាននិស្ស័យជាប្តីអូនទេ តែចិត្តជ្រុលស្នេហ៍ បងនៅតែស្នេហ៍ បងមិនភ្លេចទេ តែសូមជួបជាតិក្រោយអើយ ៕

English