Khmer Oldies

Wat-Phnom CD # 48
កម្រងចម្រៀងជ្រើសរើសចំរុះ
ស្មោះប៉ុណ្ណឹងហើយ
Artist: ស៊ីន ស៊ីសាមុត
Genre: Slow
First Verse: ខ្ញុំស្មោះប៉ុណ្ណឹងហើយ ស្មោះប៉ុណ្ណឹងហើយ
Lyric
១. ខ្ញុំស្មោះប៉ុណ្ណឹងហើយ ស្មោះប៉ុណ្ណឹងហើយ
ម្តេចឡើយនៅតែក្បត់ខ្ញុំទៀត
ឬមួយរូបខ្ញុំជាមនុស្សចោលម្សៀត
នាំឲ្យចង្អៀតទ្រូងព្រោះស្នេហ៍
ខំថ្នាក់ខំថ្នមមិនឲ្យទាស់ទេនៅតែក្បត់។
២. ខ្ញុំស្មោះប៉ុណ្ណឹងហើយ ស្មោះប៉ុណ្ណឹងហើយ
ម្តេចឡើយនៅតែភ្លេចសម្បថ
ស្រីបានសច្ចាស្នេហាបរិសុទ្ធ
ថាស្មោះមិនក្បត់ស្នេហ៍ភក្តី
តើរូបខ្ញុំនេះមានកំហុសអ្វីទៅមាសបង។
៣. នឹកឡើងគួរស្តាយពិត គួរស្តាយពេកពិត
ស្តាយចិត្តដែលស្នេហ៍ប្រែសៅហ្មង
ឈឺចិត្តម្នាក់ឯងចំបែងកន្លង
សើចផងយំផងព្រោះស្នេហា
ជាតិនេះខុសហីយខុសលុះមរណាព្រោះស្រីក្បត់។
