Khmer Oldies

Wat-Phnom CD # 53
កាសែតគង្គ-ប៊ុនឈឿនទី១
ស្ពានអូរតាគី
Artist: ស៊ីន ស៊ីសាមុត
Writer: គង្គ ប៊ុនឈឿន
Genre: Bolero
First Verse: ឱ!ស្ពានអូរតាគី បើអ្នកដឹងរឿងខ្ញុំសូមជួយលាក់ផង
Lyric
ពោលៈ ឱ!ស្ពានអូរតាគី បើអ្នកដឹងរឿងខ្ញុំ សូមជួយលាក់ផង កុំប្រាប់អ្នកណាឲ្យសោះ។
១. សម្រក់ទឹកខ្មៅលើដំបៅចាស់
នឹកឡើងសែនខ្មាសស្ពានអូរតាគី
កាលបងនិងអូនសាងក្បូនជីវី
កាលបងនិងអូនសាងក្បូនជីវី
ក្រោមដើមគគីរក្នុងខ្ទមទុគ៌ត។
២. អូនតាមម្តាយទៅមង្គលបុរី
គ្មានផ្ញើសម្តីឲ្យបងមួយម៉ាត់
បងជាកម្មកររថភ្លើងកម្សត់
បងជាកម្មកររថភ្លើងកម្សត់
លួចផ្ញើសំបុត្រតាមអ្នករត់ពន្ធ។
៣. ស្រាប់តែអូនមានថ្មីហើយ
ជីវិតខ្ញុំអ្ហើយទុក្ខស្នេហ៍សែនធ្ងន់
ម្តាយអូនជេរផ្ញើតាមអ្នករត់ពន្ធ
ម្តាយអូនជេរផ្ញើតាមអ្នករត់ពន្ធ
មើលងាយរិះគន់ថាបងក្រខ្លាំង។
៤. ស្ពានអូរតាគីស្ពានអូរតាកែ
ឱ!ពពាលខែនិងស្រែបារាំង
បើដឹងរឿងខ្ញុំសូមជួយបិទបាំង
បើដឹងរឿងខ្ញុំសូមជួយបិទបាំង
ធ្វើជារនាំងបាំងស្នេហ៍នេះផង។
បន្ទរ ៣.
ទីបញ្ចប់ៈ ធ្វើជារនាំងបាំងស្នេហ៍នេះផង។ (បីដង)
