Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Khmer Oldies

ស្ពាន​ទឹកភ្នែក

Wat-Phnom CD # 62
កាសែត​អនុស្សាវរីយ៍​បី​ខេត្ត

ស្ពាន​ទឹកភ្នែក

Artist: ប៉ែន រ៉ន

First Verse: ស្ពាន​ដែក​ស្ពានដែក​យំ​ស្រែក​ហ្មងសៅ

Lyric

I) ស្ពានដែកស្ពានដែកយំស្រែកហ្មងសៅ បីបួនរដូវរស់នៅខ្លោចផ្សា  អូននៅតែឈរលើស្ពានវាសនា រង់ចាំជីវ៉ាថាវិលមកវិញ។  II) ពពុះទឹកស្ទឹងថ្លឹងពុះទឹកភ្នែក សម្លេងខ្លែងឯកស្រែកញ័រចំប្រប់  ក្រោមភ្លៀងញើសឈាមជំនួសទឹកអប់ ប្រុសឥតត្រឡប់ ប្រុសស្អប់អូនហើយ។  R) ផ្លែអំពិលផ្អែមនៅផ្អែមឥតប្រែ ដងស្ទឹងសង្កែគ្មានប្រែអ្វីឡើយ  តែឥឡូវស្ទឹងជន់ឥតកោះត្រើយ ភ្លេចពូកខ្នល់ខ្នើយធ្លាប់កើយសុខសាន្ត។  III) បេះដូងអណ្តែតតាមខ្សែទឹកហូរ ស្ពានដែកស្រែកថ្ងូររកប្រុសកល្យាណ  ក្បូនស្នេហ៍បោកច្រាំងភន្ត័ភាំងវិញ្ញាណ រឿងរ៉ាវលើស្ពានក្លាយជាមរណា។

YouTube Video

Related YouTube Video: