Song Title:ស្ពានឈើអភ័ព្វ
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. ភូមិវត្តកំផែងរៀមសូមថ្លែងទុក្ខ ស្នេហ៍ខានជួបមុខ
រាយជាទំនុកគុកកម្មស្នេហ៍ខ្ញុំ ស្ពានកម្សត់ក្បត់ស្នេហ៍ឧត្តម
ក្បត់រាត្រីចន្ទ្រាទឹកឃ្មុំ តោយំសូមក្តីមេត្តា។
២. ឱ វាលបែកចានបែកចិត្តទៅហើយ ស្នេហ៍គ្មានកោះត្រើយ
ស្ទឹងសង្កែអើយម្តេចឡើយឫស្យា គួចស្នេហ៍ខ្ញុំឲ្យលង់មរណា
គួចទាំងចិត្តឲ្យស្វិតដូចផ្កា ខ្លោចផ្សាឱរាមួហ្មង។
៣. គ្រាប់ខ្សាច់បាតស្ទឹងរៀមប្រឹងរក្សា ទុករោយធ្វើជាផ្កាស្លា
រៀបការអូនហើយនិងបង ស្ពានឈើរៀមធ្វើឲ្យអូនឆ្លង
តែកម្មកាចកំណាចកន្លង នួនល្អងឆ្លងស្ពានគេវិញ។
៤. បងឈឺកកឈាមដូចអ៊ុកសារ៉េន ឈឺហួសព្រំដែន
ស្រីចិត្តម៉ឺនសែននឹកសែនទោម្នេញ បេះដូងមួយឲ្យគេដូរទិញ
ដូចទឹកស្ទឹងហូរមិនវិលវិញ ទោម្នេញព្រោះស្រីចិត្តស្រល់។
បន្ទរ ៤.