Song Title:ស្នេហាសម្ងាត់
Artist: រស់ សេរីសុទ្ធា
Genre:
Lyric
១. ខ្សឹបៗៗៗ អូនថាប្រុសស្នេហ៍ ភ័យអ្វីម្លេះទេខឹងផងអៀនផង
មេត្តាកុំប្រាប់អ្នកណាណាបង លាក់ផង លាក់ផងរឿងស្នេហាយើង។
២. ខ្សឹបៗៗៗ ស្ងាត់ៗព្រលឹង ក្រែងមានគេដឹង គេសើច ឡកឡឺយ
គឺជាទីមួយជីវិតអូនហើយ បងអើយដែលអូនហ៊ានឆ្លើយថាស្នេហ៍។
៣. ស្នេហាក្រមុំជាស្នេហ៍សម្ងាត់ ខ្សឹបៗស្ងាត់ៗកុំមាត់ណាបង
ចាំរៀបការហើយណាស្រស់នួនល្អង ចាំបងដើរប្រាប់អ្នកណាក៏បាន អូនលែងខ្មាសហើយ។
៤. ឥឡូវខ្សឹបៗ កុំឲ្យគេដឹង លាក់ឲ្យស្ងាត់ឈឹង ណាព្រលឹងស្នេហ៍
ដឹងតែចិត្តអូននិងចិត្តបងទេ ដែរជាម្ចាស់ស្នេហ៍ទៅវិញទៅមក។
បន្ទរ. (៣-៤) បញ្ចប់. ដែរជាម្ចាស់ស្នេហ៍ទៅវិញទៅមក (២ដង)