Song Title:ស្នេហ៍ស្រីស្រុកឧប៊ុន
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
ផ្តើម៖ អូ.... អូ..........អូឡាណា
១. សៀងសត្វស្រែកយំអោយខ្ញុំខ្វាយខ្វល់ ទឹកហូរវិលវល់ហូរទៅមិនដែលឈរឈប់ស្រាកស្រាន្ត សំលេងរងំ សៀងទឹកចាបយំ អោយខ្ញុំសុខបាន ឱ!ណាស្រីស្រស់កែវកល្យាណ ទិសឥសានអោយសុខជីវិ ។
២. ចិត្តអើយស្ម័គ្រនាងគ្មានថ្ងៃណាសូន្យ ដូចទឹកនិងក្បូនមិនដែលនឹងព្រាត់នាទេនារី កែវភ្នែកនួនល្អងថ្លាដូចសន្សើមដក់លើប្រឹថពី ឱ!រ៉ាណឺស្រីល្អសោភី បងសូមស្នេហ៍ស្ងួន ។
R.ដូចផ្កាយលើមេឃ ដែលទេវតាប្រទានគ្រប់ជាតិ កុំអោយមានរឿងពីស្នេហ៍ឃ្លាត អូនកុំមានស្នៀតចោលបងណាអូន យកស្នេហ៍បូជាព្រះបដិមាតំណាងជួបផ្កា បើមានថ្ងៃព្រាត់ក្តីស្នេហា សូមកប់សង្ខាក្នុងទឹកលុះក្ស័យ ។
៣. សូមស្ម័គ្រនួននាងគ្មានថ្ងៃណាសូន្យ បងខំបែរបុណ្យជួបស្រីឧប៊ុនគ្រប់ពេលវេលា
ដួងចៃកង្វល់ព្រោះកែវនិមលស្រស់ល្អលើសគេ ឱ!រ៉ាណឺនាងល្អឥតពីរ សុំផ្ញើជីវីត្រឹម ស្រីឧប៊ុន ៕