Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ស្នេហ៍​បាត់​សម្រស់

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. មេឃធ្លាប់ស្រឡះប្រែជាងងឹត
ធម្មជាតិក្រៀមស្វិតបាត់បង់សម្រស់
នឹករឿងស្នេហាកើតក្តីស្រណោះ
គ្រាកន្លងហួសគ្រប់អនុស្សារ។

២. ស្រណោះមាត់ស្ទឹងអង្រឹងធ្លាប់យោល
ចាំងឆ្លុះស្រមោលក្រោមខែភ្លឺថ្លា
ស្រណោះសម្តីស្បថស្បែសច្ចា
ថាស្មោះស្នេហាលុះត្រាក្សិណក្ស័យ។

៣. តើកម្មពៀរអ្វី
អ្នកមកប្រល័យឲ្យខ្ញុំខ្លោចផ្សា
ជីវិតអាប់អួរព្រោះរឿងស្នេហា
ឥឡូវសង្សារមានថ្មីចោលខ្ញុំ។

៤. ស្នេហ៍បាត់សម្រស់សម្ផស្សស្រីបង់
ក្តីស្នេហ៍យើងលង់ក្នុងជម្រៅកម្ម
រឿងកន្លងផុតមកជាយូរឆ្នាំ
ណ្ហើយចុះទ្រាំចាំៗជួបជាតិក្រោយ។

បន្ទរ ៣.

English