Khmer Oldies

Wat-Phnom CD # 90
ចម្រៀងខ្សែភាពយន្តខ្មែរ
ស្នេហ៍បរាជ័យ
Artist: ស៊ីន ស៊ីសាមុត
First Verse: នឹកឡើងសែនក្តៅ ចុកចាប់ឈឺផ្សា
Lyric
១. នឹកឡើងសែនក្តៅ ចុកចាប់ឈឺផ្សា ដួងចិត្តប្រាថ្នាថាមាននិស្ស័យ
ភពស្នេហ៍ងងឹតសូន្យឥតរស្មី ចំណងនិស្ស័យផ្តាច់ចិត្តស្នេហា។
២. ជឿពិតចិត្តស្ម័គ្រ លើស្រីតែមួយ រួបអូនជាត្រួយពន្លកសង្ខារ
បងមិនខ្លាចស្លាប់ចំពោះកន្និដ្ឋា ថ្នាក់ថ្មមចិន្តាមិនដែលឲ្យហ្មង។
បន្ទរ. គ្រាមុនស្រីព្រមឥតប្រកែកទេ សំដីស្រីស្នេហ៍ឆ្លើយប្រាប់មកបង
ដួងចិត្តសង្ឃឹមគេងចាំគេងផ្សង ថ្ងៃនេះនួនល្អងក្រលះសម្តី។
៣. ស្តាយណាស់ស្តាយចិត្តដែលខំរក្សា មិននឹកស្មានថាស្មេហ៍បរាជ័យ
តស៊ូប៉ុណ្ណឹងនៅមិនប្រណី ឲ្យបងរីងរៃអស់មួយជីវិត៕
