Song Title:ស្នេហ៍ឆ្លងវេហា (ខ្មែរ)
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១. (ប) វេហា ខ្ពស់ឆ្ងាយណាស់កល្យាណ
ស្នេហាប្រៀបបាន នឹងបក្សាបក្សី
(ស) ស្នេហ៍ឆ្លងផែនទឹក ស្នេហ៍ឆ្លងផែនដី
កាលបើបេតី ក៏មេឃគង់មិនកន្តើយ ។
២. (ប) វេហា បង្អោនមកគ្រងគ្រប
ស្រវាចាប់ក្ដោប ឱបលោកទុកក្នុងកាយ
ដូចគេងឱបស្នេហ៍ គ្មានរើសមុខឡើយ
ខុសក្លិនមិនថ្វី សំខាន់ចិត្តចេះសម្ព័ន្ធ ។
៣. (ស) ស្នេហ៍ ឆ្លងវេហា
ស្នេហ៍គឺជា ភាសាឋានសួគ៍សុវណ្ណ
(ប) មនុស្សអាចមាន ចិត្តម្នាក់មួយ
តែមិនចេះឈឺ ចេះព្រួយ មិនរោយបើមានសម្ព័ន្ធ ។
R. (ស) វេហា ខណ្ឌគ្នាសែនសង្វែក
(ប) ឆ្ងាយគ្នាអនេក តែក៏មេឃណាស្ងួន
(ស) ស្នេហ៍ឆ្លងវេហា ឆ្លងមកជួបជួន
(ប) ភ្ជាប់ចិត្តនឹងស្ងួន ចិត្តពីរចងជាចិត្តមួយ ។