Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ក្បួន​ជីវិត

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១. (ប) ខ្លួនបងសព្វថ្ងៃសែនកំព្រា
រស់នៅឯកាកណ្ដាលភពផែនដី (២ដង)
បើទ្រាំនៅរស់ក៏រស់គ្មានន័យ
សង្ឃឹមលើអ្វីបើស្រីគេមិនមេត្តា។

២. (ស) ពេលឮសម្ដីគួរអាណិត
អាសូរដល់ចិត្តគួចគិតប៉ងប្រាថ្នា (២ដង)
តើធ្វើម្ដេចទៅប្រុសពៅស្នេហា
ខ្លាចខុសតម្រារៀបការសម្រាប់ស្រី។

៣. (ប) បងសែនរន្ធត់ស្លុតអង្គប្រាណ
ហាក់ដូចរៀបបានកើតវិញសារជាថ្មី (២ដង)
ទ្វីបលោកនេះប្រែជាមានរស្មី
មកប្រោះនិស្ស័យឲ្យបងរស់បានវិញហើយ។

៤. (ប+ស) យើងរស់សាងឈ្មោះជាអ្នកជា
ឆ្លងព្យុះកំព្រាមកដល់យល់កោះត្រើយ (២ដង)
ពន្លឺជីវិតយើងរះឡើងហើយ
ឲ្យយើងកៀកកើយសុខសាន្ដក្នុងនាលោកិយ។

បន្ទរ៖ ៣

English