Song Title:ស្ទឹងកែវ
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
I. ស្ទឹងកែវហូរទៅឆ្ងាយណាស់ហើយ... កែវបងអើយភ្លេចរៀមហើយឬស្នេហា ហត្ថដែលធ្លាប់ថ្នាក់ថ្នម...កាយា...វេលានិន្ទ្រាកណ្តាលព្រៃ។
II- ស្ទឹងកែវធ្លាប់តែច្រៀងបំពេរ... ក្រោមដូងខែអោយគូស្នេហ៍ភ្លេចទុក្ខភ័យ... ថ្ងៃនេះស្ទឹងហូរគ្មានប្រណី...ចោលព្រៃដែលស្រីធ្លាប់រស់នៅ។
R- ស្តាយតែសម្រស់វង់ភក្រ្តា...ស្តាយភ្នូងកេសាធ្លាប់កើយភ្លៅ...ស្នាមខាំ...ក្តិចខ្ញាំ... នៅក្រឡៅ កោតតែរូបស្រីពៅហូរទៅគ្មាននឹកនា។
III- ស្ទឹងកែវ កែវកុំហូរធ្វើអ្វី...គួរប្រណីដល់បក្សីដែលគ្រាំគ្រា... ធ្លាប់បានជួបភ័ក្រកែវពុំងារ...គ្រប់គ្រាដែលគ្នាមកកំសាន្ត ៕