Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ស្ទឹង​កាត់ភ្លុក

Artist: អ៊ិន យ៉េង

Genre:

Lyric

I. ដងស្ទឹងកាត់ភ្លុក ស្រុករការធំ បាំងនឹងដងភ្នំ ជំរុំភ្នំស្រង់ ភ្នំស្រួចភក្តី ភ័ក្ត្រស្រីផូរផង់ រាងមូលក្រឡង់ ដូចវង់ចន្ទ្រា ។

II. អាសូរឃុំផុង អនង្គដួងចិត្ត ឃ្លាតម្ចាស់ជីវិត បេះដូងសង្សារ ភ្នំកូបភ្នំកក់ ជ្រោះធ្លាក់ស្នេហា គេងគិតប្រាថ្នា ចងស្ពានមេត្រី ។

R. ឱ! ស្ទឹងកាត់ភ្លុក មុខតែវិលវិញ មាត់រៀមទន្ទេញ តែឈ្មោះស្រស់ស្រី អនុស្សារីយ៍ ចាប់ជាតិថ្មីៗ កាលកើយភ្លៅស្រី នៅក្នុងខ្ទមស្រែ ។

III. ស្រណោះចោលចាប ថ្ងៃទាបបាំងភ្នំ ស្រុករការធំ ខ្ញុំសុំផ្ញើស្នេហ៍ អូនចាំបងចុះ មិនខុសចិត្តទេ រៀមមកបំពេរ ឆោមកាត់ភ្លុកវិញ ៕

English