Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ស្ដាយ​ក្លិន​ដែល​ឃ្លាត

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

១) . ភ្នំក្រាំងដីមាសដឹងរឿងខ្ញុំពិត រឿងស្នេហ៍អតីតកន្លងយូរឆ្នាំ
នាពេលភ្ជុំបិណ្ឌអូនភ្លេចបងចាំ ស្នេហ៍ព្រាត់ស្នេហ៍កម្ម ស្នេហ៍គ្រាំឱរ៉ា។

២). កាលណោះពួកយើងសាងស្នេហ៍ឧត្តម លើកំពូលភ្នំមេឃជាមេបា
ខ្យល់បិណ្ឌចែចូវ ធ្វើជាចៅមហា បក្សីបក្សាសុំខ្លួនជាភ្លៀវ។

បន្ទរ) . អូនស្បថអូនស្បែមុខអ្នកតាភ្នំ ថាស្ម័គ្ររូបខ្ញុំលុះអស់សង្ខារ
ឥលូវក្រឡាស់ផ្លាស់ចិត្តសាវា ឱ្យបងខ្លោចផ្សាចិន្តាក្រៀមក្រំ។

៤) . ស្រណោះរឿងរ៉ាវបងចាំទាំងអស់ ដើមជ្រៃចារឈ្មោះនៅរស់ញញឹម
តែស្នេហ៍អភ័ព្វ ព្រាត់ភ័ក្រ្តប៉ប្រឹម គ្មានថ្ងៃសង្ឃឹមថាជួបវិញឡើយ ។

English