Song Title:ក្បត់ចិត្តស្នេហ៍
Artist: កង ផាណូ
Genre: Slow
Lyric
១. ដួងច័ន្ទភ្លឺថ្លា ចរចាកឆ្ងាយហើយ ចោលខ្ញុំអោយ នៅតែឯងឯកា រងទុក្ខវេទនា កណ្តាលលោកា មនុស្សផងនានាមិនដូចរូបខ្ញុំ។
២. សង្សារតែមួយ ស្នេហ៍ស្មើជីវិត មិនគួរក្បត់ចិត្តរត់ចោលរៀមរ៉ា តាមអង្វរអូនគ្រប់ពេលវេលា គួរតែពំងាអូនអាណិតបង។
R. ស្អែកលើកជំនូនហៅអស់ចាស់ទុំ ស្រាប់តែស្រីមុំអូនឆ្លើយថាទេ អូនដើរផ្លូវខុស ហើយជាន់ ឈ្លីស្នេហ៍ អោយបងខ្មាស់គេ ស្ទើររត់ចោលស្រុក។
៣. គេតែងពោលថា ប្រុសលះបង់ស្រី រឿងពិតខ្ញុំថ្មី ស្រីរត់ចោលប្រុស ស្រីមេអំបៅ ហើរលក់សម្ផស្ស ស្រីក្បត់ស្នេហ៍ស្មោះធ្វើកម្មខ្លួនឯង។