Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:ស្គាល់​រស​ស្នេហ៍

Artist: រស់ សេរីសុទ្ធា

Genre:

Lyric

១. ស្គាល់រសស្នេហ៍ នៅគ្រាស្រឡាញ់
ស្រឡាញ់ ស្រឡាញ់
ចិត្តស្រីចុះចាញ់ជាឈ្លើយ
ស្រី...លះបង់គ្មានសល់អ្វីឡើយ
ពេលប្រុសថ្នាក់ថ្នមកៀកកើយ
បងជាខ្នើយដួងចិត្ត។

២. ស្គាល់រសស្នេហ៍ នៅគ្រាបងថ្នម
បងថ្នម បងថ្នម
លួងលោមបីបមឱបរឹត
ទោះ...ផែនដីផ្ទៃមេឃងងឹត
ក៏នៅមានពន្លឺចិត្ត
ដែលប្រឌិតចេញពីស្នេហ៍ស្រី។

៣. ចង់...តែស្តាប់ពាក្យផ្អែម
ផ្អែម...ពិរោះដូចជាតន្ត្រី
ដូចតារារះត្រៀបត្រា
ចោលរស្មីជាសម្ផស្សសម្រាប់រាត្រី
ដែលចិត្តស្រីស្គាល់រសជាតិស្នេហ៍។

៤. អូនសូមស្នេហ៍ស្នេហ៍មួយជីវិត
ជីវិត ជីវិត
បើពិតជាមិនគេចកែ
គ្រា...ដំបូងអូនស្គាល់រសស្នេហ៍
អូនខំថ្នាក់ថ្នមខំថែ
មិនឲ្យស្នេហ៍ស្រពោនវិញឡើយ។

​បន្ទរ ៣.

English