Khmer Oldies

Wat-Phnom CD # 58
ស៊េរី "រំដួលស្ទឹងសងែ្ក"
សំបុត្របងមួយ
Artist: ស៊ីន ស៊ីសាមុត
First Verse: សុរិយាហៀបលិចបងធ្មេចសញ្ជឹងអើយ
Lyric
(១) សុរិយារៀបលិចបងធ្មេចសញ្ជឹងអើយ នឹកឆោមព្រលឹងព្រោះចង់ផ្តេកផ្តិត
មិនបានខ្លួនប្រាណ បានយល់តែចិត្ត ឃើញត្រឹមលិខិតចិត្តអន្ទះសា។
(២) បងហុចសំបុត្រស្ទើរផុតដង្ហើមអើយ បេះដូងចាប់ផ្តើមសួរខ្លួនឯងថា
បើគេមិនស្និទគួរគិតយ៉ាងណា ព្រោះអូនជាផ្កានៅក្នុងរបង។
(៣) សំបុត្របងមួយព្រួយក្នុងអារម្មណ៍ សេពមន្តសណ្តំជួសពាក្យឆ្លើយឆ្លង
ពីតូចធ្វើគោអូនជិះលើខ្នង វេញជាកម្រងពន្លកស្នេហា។
(៤) សំបុត្រថ្ងៃនោះចារឈ្មោះអូនបងអើយ ពាក្យពេជ្រចងក្រងលែបខាយវាចា
បងលូនលន់តួសូមទានមេត្តា សូមចិត្តបុប្ផាប្រណីបងផង។
