Song Title:ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត
Artist: ប៉ែន រ៉ន
Genre:
Lyric
I ឱ!ទេសភាពគួរឲ្យស្រណោះ ល្អឥតខ្ចោះក្រោមសម្រស់ព្រះចន្ទ្រា ទីនេះហើយបងអើយយើងធ្លាប់នាំគ្នា គយគន់ចន្ត្រា សន្ទនាខ្សិបខ្សៀវស្នេហា ។ II អូនជឿពិតថាចិត្តប្រុសស្មោះ មិនបង់បោះដោះដៃចោលឥតមេត្តា ទើបអូនស៊ូហ៊ានប្តូរសេចក្តីស្នហា មិនខ្លាចមរណា បាបកម្មពៀរឡើយ ។ R ពេលនេះផ្លាស់ចិត្តកំណាចឃោឃៅ គួរឲ្យក្តៅ ក្តៅចិត្តណាស់ព្រះអើយ ទោះក្តៅថ្ងៃក៏មិនស្មើឡើយ ឆ្អែតណែនពេញទ្រូងហើយ ឆ្អែតហើយសេចក្តីស្នេហា ។ III បើក្តៅថ្ងៃគង់ស្រីទ្រាំបាន ស៊ូក្តៅប្រាណកុំឲ្យតែក្តៅចិន្តា ឯក្តៅចិត្តពិតជាប់មិនបានឡើយណា លាយហើយក្តីស្នេហា លាលុះអវសានជាតិ ។