Song Title:សែនស្រឡាញ់ពេញចិត្ដ
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
I. សែនស្រលាញ់ ស្រលាញ់ពេញចិត្ត ចង់រួមរិតជាគូវាសនា តាំងពីរៀមបងបានយល់ភក្ត្រា ចិន្តាប្រាប់ថាស្នេហ៍ស្នង ។
II. សែនស្រលាញ់ ស្រលាញ់គ្មានទាស់ ស្រលាញ់ស្មោះ ចិត្តប្រុសគ្មានហ្មង បើសិនស្រី ប្រណីដល់រូបបង នួនល្អង សូមអូនវាចា ។
R. ឲ្យរៀមធ្វើម្តេចៗ ចំពោះក្តីស្នេហា តើឲ្យរៀមចាំ រៀមចាំឬយ៉ាងណា សូមមេត្តាឆ្លងឆ្លើយ ។
III. សែនស្រលាញ់ ស្រលាញ់អ្វីម៉្លេះ ស្ទើរតែប្រេះឱរារៀមហើយ បើសិនបានប្រាណអូនមកកៀកកើយ ម៉្លេះឲ្យរៀមស្បើយទុក្ខា ៕