Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Song Title:សែន​ស្ដាយ​ថ្ពាល់​ស្ដាំ

Artist: ស៊ីន ស៊ីសាមុត

Genre:

Lyric

ពោល. ក្រោយពេលរៀបការ ទើបអូនឆ្លើយថាស្ម័គ្រ ហ៊ឺ!! សែនស្តាយណាស់ សែនស្តាយថ្ពាល់ស្តាំ ។

១. ⁣ចាស់ទុំ​ចូល​ស្ដី​ស្រី​អូន​ប្រកែក ទ្វីប​ស្នេហ៍​រហែក បេះ​ដូង​យំ​ស្រែក​ព្រែក​ព្រាត់​គង្គា បង្គង​ព្រាត់​សេក​មេឃ​ព្រាត់​ចន្ទ្រា សឹង្ហ​ពាក់​ស្បែក​លា ឥសី​ក្លាយ​ជា​អ្នក​សង្គ្រាម​ជ័យ។

២. ⁣បង​កាត់​ទង​សួត​ដោត​ទង់​ក្រពើ ថ្ពាល់​ស្ដាំ​ថ្ពាល់​លើ មន្ត​ស្នេហ៍​ព្រៃ​លើ​ក្រោម​ខ្ទម​និស័្សយ លុះ​បង​រៀបការ​ទើប​ថា​អាល័យ ចោទ​ទាំង​គ្មាន​ន័យ ថា​បង​ប្រល័យ​ស្នេហ៍​អូន​គ្មាន​ស្ដាយ។

៣.(បន្ទរ) ⁣ហួស​ហើយ​ហួស​ហើយ​ព្រលឹង ថ្ពាល់​ធ្លាប់​ក្រេប​ក្រោម​ជ្រៃ​មាត់​បឹង មិនអាច​ថ្លឹង​ស្មើ​ពាក្យ​ម្ដាយ ផ្នូរ​ស្នេហ៍​ដែល​សាង​ទុក​កប់​រូបកាយ បង​នឹង​ឆោមឆាយ ឥឡូវ​ផ្នូរ​ក្លាយ​ជា​ផ្នូរ​អប្រិយ។

៤. ⁣បង​សែន​រន្ធត់​ចង់​ដុត​រោង​ការ វិល​រក​ជីវា​ក្រេប​រស​ស្នេហា ថ្ពាល់​ស្ដាំ​ជា​ថ្មី តែ​ទាស់​មនុស្ស​យើង​គេ​យក​សម្ដី បង​សូម​លា​ស្រី រៀបការ​ក្នុង​ន័យ​កេរ្តិ៍ឈ្មោះ​គ្រួសារ។

English