Song Title:សែនក្រអូប
Artist: ស៊ីន ស៊ីសាមុត
Genre:
Lyric
១) ក្រអូបក្លិន ក្លិនអ្វី រាត្រីស្ងាត់ រហើយខ្យល់ជំនោរ
ពិដោរតាមខ្យល់ផាត់ ត្រជាក់ថ្លើមប្រមាត់ ខ្យល់ផាត់មកពីណា??
២) ក្រអូបក្រៃ ក្លិនអ្វី ជាប់នាសា ក្រអូបក្លិនផ្កាស្មោះ
តើដើមដុះឯណា ចិត្តខ្ញុំអន្ទះសា ប្រាថ្នាចង់យល់ភក្ត្រ័។
បន្ទរ) បើសិនខ្ញុំមាននិស្ស័យ សូមប្រណីអោយបានជួបជាក់
ខ្ញុំប៉ងប្រាថ្នាយល់ភក្ត្រ ផ្ញើក្តីស្មគ្រ័ចិត្តស្មោះស្នេហា។
៣) ក្លិនក្រអូប ប្រាថ្នាជួប រួមសង្ខារ ឱក្លិនក្រអូបអើយ
តើនៅកន្លែងណា សូមផ្តាំតាមវាតា ថាខ្ញុំនៅរង់ចាំ។