Song Title:ក្ដិចឈឺណាស់អូន
Artist: ស៊ីន ស៊ីសាមុត
Genre: Jerk
Lyric
១. យីៗៗៗៗ ក្តិចឈឺណាស់អូន (ពីរដង)
បើក្តិចម្លឺងៗអ្នកណាទ្រាំបាន ឬមួយកល្យាណប្រច័ណ្ឌនឹងបង?
ឈឺណាស់នួនល្អងក្រចកអូនមុត
អូយៗៗ មេត្តាៗៗ បងផង ។
២. យីៗៗៗៗ ក្តិចឈឺណាស់អូន (ពីរដង)
តើពៅព្រលឹងខឹងរឿងអ្វី ម្តេចមិនស្រដីហើយគេងបែរខ្នង?
ចូលចិត្តតែក្តិច ក្រញិចតែបង ក្រចកមុតផង បងស្រែកផ្អើលគេ ។
៣. យីៗៗៗៗ ក្តិចឈឺណាស់អូន (ពីរដង)
បើក្តិចព្រោះស្រឡាញ់ ទ្រាំឈឺបានដែរ បើអូនក្បត់ស្នេហ៍
ចិត្តឈឺជានិច្ច ជាជាងអូនក្តិចដាច់សាច់ទៅទៀត
អូយៗៗ ក្តិចប្រាណបានហើយ កុំក្តិចចិត្តបង ។
(ច្រៀងពីរដង)
យីៗៗៗៗ ក្តិចឈឺណាស់អូន …